បេសកកម្ម & ចក្ខុវិស័យខ្មែរដេវ

បេសកកម្ម

បេសកកម្មខ្មែរដេវមានបំណងចូលរួមចាប់ផ្តើមអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងស្រុកជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យា IT សម័យទំនើបនិងសម្បូរបែប។ រហូតមកដល់ពេលនេះខ្មែរដេវបានពង្រីកជាក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាឌីហ្សាញដ៏ធំមួយសំរាប់ស្ថាប័ននិងអាជីវកម្មក្នុងនិងក្រៅប្រទេស និងជួយសន្សំសំចៃពេលវេលាអតិថិជនលើដំណោះស្រាយបច្ចេកទេស IT និងឌីជីថលឲ្យមានប្រសិទ្ធិភាពនិងទទួលបានផលចំណេញក្នុងស្ថាប័ន-អាជីវកម្មរបស់គេ។

ចក្ខុវិស័យ

ចក្ខុវិស័យរបស់ខ្មែរដេវ គឺបង្កើតនូវបទពិសោធន៍សេវាកម្មទំនើបប្លែក
តែមួយគត់រួមទាំងការសហការយ៉ាងជិតស្និទ្ធិជាមួយអតិថិជន ដែលធ្វើអោយគម្លាតលើ
បណ្តាញអនឡាញក្លាយជាការសហការរួមស្របគ្នាទៅរកគោលដៅតែមួយ។


ក្រុមការងារខ្មែរដេវ

ក្រុមការងារខ្មែរដេវយើងមានបទពិសោធន៍ឯកទេសចម្រុះវប្បធម៌
និងរីករាយផ្តល់សេវាកម្មជូនអតិថិជនរបស់យើងជានិច្ច។ ដូចជា
អ្នកជំនាញផ្នែកធុរៈកិច្ច អ្នកជំនាញគ្រប់គ្រងធនធាន អ្នកជំនាញ
ផ្នែកគំនិតនិងមាតិកា អ្នកជំនាញយុទ្ធសាស្ត្រលើបណ្តាញសង្គម អ្នករចនាឌីហ្សាញដែលមានសិល្បៈច្នៃប្រឌិតខ្ពស់។

ភាពរីកចម្រើនរបស់យើងដែលមានជាងពីរទស្សវត្សរ៍មកហើយនេះ បានមកពីការរួមបញ្ចូលនូវបទពិសោធន៍ឯកទេស IT និង សហគ្រិនភាព ជាយូរឆ្នាំក៏ដូចជាការចូលរួមទទួលស្គាល់ជាផ្លូវការនៃកម្មវិធីបច្ចេកវិទ្យា Odoo ដែលធ្វើអោយយើងមានលក្ខណៈពិសេសតែមួយនៅកម្ពុជា។


David Said
CEO

 


Jeff Laflamme
CTO

Franck Touch
Founder


Vicheka Keo
Odoo Functional & QC


Puthiphorn Sok
Project Manager




Sereyvichea Seng
Odoo Functional & Team Leader

ទូរស័ព្ទមកអ្នកជំនាញយើងខ្ញុំ​


ពួកយើងរីករាយនឹងស្តាប់អំពីតម្រូវការបច្ចេកវិទ្យានៅក្នុងស្ថាប័នលោកអ្នកនិងផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យាដ៏ស័ក្តិសមបំផុតជូនលោកអ្នក   

ទីតាំងការិយាល័យខ្មែរដេវ

ចាប់តាំងពីខែកក្កដា២០២១មក ពួកយើងបានប្តូរទីតាំងមកស្ថិតនៅកណ្តាលនៃរាជធានីភ្នំពេញ នៅជិតព្រះបរមរាជវាំង។ ទីតាំងថ្មីរបស់យើងមានក្រុមការងារបច្ចេកទេសខាងបច្ចេកវិទ្យា Production ក្រុមឯកទេសខាងខ្សែបណ្តាញ Network ក្រុមជំនាញផ្នែកឌីហ្សាញច្នៃប្រឌិត និងក្រុមការងារផ្នែករដ្ឋបាល។

ការិយាល័យខ្មែរដេវស្ថិតនៅ:

ផ្ទះលេខ 14Z ផ្លូវ246  សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ 120207 កម្ពុជា



ដៃគូសហការ