គុណភាពឈានមុខគេនៅក្នុងវិស័យសេវាកម្មបច្ចេកវិទ្យាឌីជីថល
ក្រុមហ៊ុនខ្មែរដេវ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០១មក និងបានជួយសហគ្រាសធំៗអាជីវកម្មខ្នាតតូច-មធ្យម និងក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល អភិវឌ្ឍន៍ទៅកាន់យុគសម័យឌីជីថល។.
ក្រុមការងារបច្ចេកទេសខ្មែរដេវទាំងអស់មានជំនាញឯកទេសវិជ្ជាជីវៈច្បាស់លាស់កម្រិតស្តង់ដារអន្តរជាតិ ហើយធ្វើការយ៉ាងជិតស្និទ្ធិជាមួយអតិថិជនទាំងនៅក្នុងប្រទេសកម្ពុជា និងអតិថិជននៅក្នុងទ្វីបអឺរ៉ុប និងអាមេរិកផងដែរ។
ក្រុមការងារខ្មែរដេវយើងផ្តល់សេវាកម្មជូនអតិថិជនដោយផ្តោតលើគុណតម្លៃ បទពិសោធន៍បច្ចេកទេស និងនិរន្តភាពជូនអតិថិជន —ទាំងនៅក្នុងនិងក្រៅប្រទេស
"ខ្មែរដេវយើងបានផ្តល់សេវាកម្មយ៉ាងជិតស្និទ្ធិនិងឥតខ្ជោះជូនអតិថិជនជាសហគ្រិនឈានមុខនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេស ជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យាទំនើបៗ គំនិតនវានុវត្តន៍ដើម្បីឆ្ពោះទៅរកស្តង់ដារនិងតម្រូវការអន្តរជាតិ។”
— លោក David Said, CEO (អគ្គនាយកប្រតិបត្តិ)
បង្កើនសេវាកម្មដ៏សម្បូរបែបសំរាប់អតិថិជន
ក្រុមការងារខ្មែរដេវយើងបានសម្រេចគម្រោងជោគជ័យជាច្រើននៅក្នុងវិស័យបច្ចេកវិទ្យា ជូនដល់ស្ថាប័ននិងអាជីវកម្មអតិថិជន ច្រើនជាង250គម្រោងនិងបន្តកើនឡើងជាលំដាប់។
ដោយមានការរួមបញ្ចូលនូវធនធានបច្ចេកវិទ្យានិងក្រុមការងារដ៏មានទេព្យកោសល្យ បានពង្រីកឯកទេសពួកយើង ក្នុងការផ្តល់សេវាកម្មបច្ចេកវិទ្យាជូនអតិថិជនឲ្យទទួលបាននូវកម្រិតស្តង់ដារបច្ចេកវិទ្យាពត៌មានដ៏ទំនើបនិងប្រកបដោយគុណភាព។
ពួកយើងផ្តល់ជូនសេវាកម្មជាច្រើនរួមមាន៖
បទពិសោធន៍ជាច្រើនឆ្នាំនៅកម្ពុជា
ឯកទេសវិស្វករ &
អ្នកជំនាញ
អតិថិជនជាតិ
& អន្តរជាតិ
គំរោងសម្រេច
បានដោយជោគជ័យ
កំណត់ត្រាជោគជ័យបង្កើតបានពីបទពិសោធន៍ជាច្រើន
ខ្មែរដេវបានកសាងភាពជាដៃគូដ៏ជិតស្និទ្ធជាមួយស្ថាប័នអតិថិជនជាតិកម្ពុជានិងអន្តរជាតិជាច្រើន។
ក្រុមការងារបច្ចេកទេសខ្មែរដេវជាច្រើននាក់អាចប្រើប្រាស់ភាសាខ្មែរ អង់គ្លេស និងបារាំង នឹងនៅចាំជួយសម្រួលកិច្ចការលោកអ្នកគ្រប់ពេលជានិច្ច ទោះជាបន្ទាប់ពីពេលគម្រោងបានបញ្ចប់រួចរាល់ហើយក៏ដោយ។ ភាពរីកចម្រើនរបស់ស្ថាប័នលោកអ្នកគឺជាមោទនភាពរបស់ខ្មែរដេវយើងខ្ញុំ។
ដៃគូសហការ